បារាំងៈ បុរសជនដៃដល់ម្នាក់ អាយុ ៣១ ឆ្នាំ ដែលស្ថិតនៅក្នុងបញ្ជីឃ្លាំមើលនៃពួកជីហាដ បានបើករថយន្ត១គ្រឿង ផ្ទុកដោយកាំភ្លើង និងដបហ្គាស បំបុកចូលក្បួនរថយន្តប៉ូលិសនៅលើផ្លូវ Champs-Elysees ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដែលនៅក្នុងករណីនេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
ក្រោយកើតហេតុ អ្នកវាយប្រហារត្រូវបានស្លាប់ ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់របស់គាត់ទ្បើយ ខណៈដែលប៉ូលិស កំពុងធ្វើការស៊ើបអង្កេត។
ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារនេះ គឺមិនទាន់មានក្រុមណាមួយ ចេញមកអះអាងការទទួលខុសត្រូវ នៅទ្បើយទេ។
គួរបញ្ជាក់ដែរថា វាជាការវាយប្រហារលើកទីពីរហើយ នៅតាមដងផ្លូវដ៏ល្បី ដែលជាកន្លែងសម្បូរដោយភ្ញៀវទេសចរ ទៅលេងកម្សាន្តក្នុងទីក្រុងប៉ារីស នាឆ្នាំ២០១៧នេះ៕
មតិយោបល់