ព័ត៌មានជាតិ

First News៖ ខណៈនេះមានអគ្គិភ័យឆេះផ្ទះល្វែងជាន់ទី៣ ក្នុងខណ្ឌចំការមន!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងកងកម្លាំងពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះល្វែងជាន់ទី៣ តាមបណ្តោយផ្លូវ៣១០ ខាងក្រោយសាលាសាលាអង់អេង ក្នុងខណ្ឌចម្ការមន ។

ក្នុងនោះ ក៏មានមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ត្រូវអគ្គិភ័យឆេះពេញខ្លួនប្រាណ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់