ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ មុខសញ្ញាចែកចាយគ្រឿងញៀន

កណ្តាល: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី ជួញដូរនូវសាធាតុញៀនខុសច្បាប់។
ហេតុការណ៍ចាប់ឃាត់នៅវេលាម៉ោង៦ និង២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ មៃ តឺប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិកើតហេតុ (ឃាត់ខ្លួន) និងទី២ឈ្មោះ មាឃ សុខា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ (គេចខ្លួន)។ ក្នុងនោះវត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លាមេតំហ្វេមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូច និងទូរសព្ទដៃ០១គ្រឿងម៉ាកCamfone។

មុនឈានដល់ការចាប់ឃាត់ជនសង្ស័យខាងលើ កម្លាំងផ្នែកជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើ បន្ទាប់មកកម្លាំងរបស់យើងបានចុះទៅបង្ក្រាបឆែកឆេរនិងខ្លួនបានវត្ថុតាងដូចខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តធ្វើការសាកសួរ។ ក្រោយពីការសួររួចជនសង្ស័យសារភាពថាខ្លួនបានយកថ្នាំពីឈ្មោះ មាឃ សុខា ដើម្បីយកទៅលក់ឲ្យគេហើយគេលុយចំនួន២ពាន់ទៅ៣ពាន់រៀលក្នុងពេលម្តងៗ។ ក្រោយពីសាកសួរចប់កម្លាំងជំនាញកំពុង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់