ព័ត៌មានជាតិ

សំណាង១០០០ដង! យុវជន៣នាក់ជិះម៉ូតូស្រវឹងធ្លាក់ស្ពាន៧មករាកំពស់១០ម៉ែត្រតែមិនស្លាប់

ភ្នំពេញៈ យុវជន៣នាក់បានផឹកស្រវឹងបើកម៉ូតូរ៉េចង្កូតជាន់ហ្វ្រាំងក្រោយមិនជាប់ជ្រុលទៅបុកគំនសំបកដូងរអិលចូលទឹកក្រោមស្ពាន ដោយមេឃងងិតផងមើលមិនផ្លូវមិនច្បាស់ បណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកស្ទឹងទាំងកំរោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីយប់រំលងអធាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ត្រង់ចំណុចគល់ស្ពាន៧មករា ស្ថិតក្នុងភូមិទូលមហាសី សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឈ្មោះជនរងគ្រោះទី១ឈ្មោះ ទូន សុឃៀម អាយុ២១ឆ្នាំទី២ឈ្មោះ សុច ដារា អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ លីន ណាអាយុ២៤ឆ្នាំ អ្នកបីមានមុខរបរកម្មករស្លដែក ស្នាក់នៅភូមិអូអណ្ដូង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន៣នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកម៉ូតូហុនដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 BW6047 ទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុខាងលើក៏បានបុកគំនរសំបកដូងហើយក៏ធ្លាក់ចូលស្ទឹង៧មករាក្រោមស្ពានតែម្តង។

ប្រជាពលរដ្ឋរស់នៅក្បែរនោះបានសំណូមពរឲ្យអាជ្ញាធរដាក់ភ្លើងបំភ្លឺផ្លូវពីព្រោះផ្លូវរាល់យប់មានមនុស្សគ្រោះថ្នាក់ស្ទើរាល់ថ្ងៃអាចឈានដល់បាត់បង់ជីវិតផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានបញ្ជូនជនរងគ្រោះតាមរថយន្តសង្រ្គោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូជនរងគ្រោះលុះព្រឹកឡើងសមត្ថិកច្ចហៅរថយន្តស្ទូចយកមករក្សានៅអធិការដ្ឋានខណ្ឌដង្កោ៕

មតិយោបល់