ព័ត៌មានកីឡា

មួយក្បាល Ronaldo រកបាន ៣ ពិន្ទុសម្រាប់ Portugal (វីដេអូ)

ខ្សែប្រយុទ្ធ Cristiano Ronaldo បានតែតបាល់បញ្ចូលទី ១គ្រាប់ ជួយឲ្យក្រុមជម្រើសជាតិ Portugal យកឈ្នះលើក្រុមម្ចាស់ផ្ទះ Russia ១-០ ក្នុងការប្រកួតលើកទី២ Confederation Cup។

១ គ្រាន់របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការប្រកួតយប់មិញនេះ។ ថ្វីបើគ្រាប់បាល់មិនមានច្រើនគ្រាប់ ក៍ប៉ុន្តែ Ronaldo ធ្វើបានយ៉ាងល្អ តាមរយ: ការតែតបាល់បញ្ចូលទីយ៉ាងល្អ នៅនាទីទី ៨។ ក្រុមម្ចាស់ផ្ទះ Russia បានព្យាយាមយ៉ាងខ្លាំង តែមិនអាចបំបែកពងមាន់ជាមួយក្រុមជម្រើសជាតិ Portugal បានឡើយ។ ឆ្លងកាត់ជ័យជម្នះនេះ ក្រុម Portugal មាន ៤ ពិន្ទុក្នុងដៃ ស្មើជាមួយក្រុមជម្រើសជាតិ Mexico ដែលបានយកឈ្នះ New Zealand ២-១ កាលពីយប់មិញនេះដូចគ្នា។

ដូច្នេះហើយ ការប្រកួតលើកក្រោយនេះ នឹងកាន់តែស្វិតស្វាញ រវាង Russia, Portugal និង Mexico ដែលត្រូវការពិន្ទុបន្ថែមឡើងទៅកាន់វគ្គបន្ត ខណះ Russia ជួប Mexico និង Portugal ជួប New Zealand ។

ខាងក្រោមនេះជាវីដេអូហាយឡាយ៖

មតិយោបល់