ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ០៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មានបុរសម្នាក់ធ្លាក់ពីលើគ្រែលង់ទឹកស្លាប់គ្មានសាច់ញាតិជួយទាន់ ហេតុការណ៍នេះកើតឡើងនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈុន រិទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសង្កាត់ ក្រុងកើតហេតុខាងលើ ។ ជនរងគ្រោះឧហ្សាហ៍ បរិភោគគ្រឿងស្រវឹង ហើយមានទំនាស់ជាមួយក្រុមគ្រួសារដោយសារ ស្ត្រីជាប្រពន្ធហាមមិនឲ្យផឹក រហូតចែកផ្លូវគ្នាដោយទុកឲ្យជនរងគ្រោះ រស់តែម្នាក់ឯង ចាប់ពីពេលនោះមកជនរងគ្រោះឈ្មោះ ឈុន រិទ្ធី រឹតលែងគិតអ្វីទាំងអស់ គិតតែពីផឹកគ្មានថ្ងៃស្រាកស្រាន រហូតដល់ថ្ងៃកើតហេតុ ធ្វើឲ្យជនរងគ្រោះប្រកាច់ធ្លាក់ពីលើគ្រែធ្លាក់ទឹកស្លាប់តែម្តង ។
បើតាមរបាយការណ៍របស់នគរបាលមូលដ្ឋាននិងលោក ចៅសង្កាត់លលកសបានបញ្ជាក់ថា ជនរងគ្រោះមានជំងីប្រចាំកាយស្កន់ជ្រូកទើបធ្វើឲ្យគេប្រកាច់ធ្លាក់ពីលើគ្រែលង់ទឹកស្លាប់បែបនេះ។ ប្រភពខាងលើបានបញ្ជាក់ថា នៅខេត្តពោធិ៍សាត់ រយ:ពេលប៉ុន្មាន ថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចភូមិប្រជាពលរដ្ឋមួយចំនួនរហូតមកដល់ថ្ងៃទី៨នេះ ភ្លៀងក៏នៅតែបង្អោររហូតមកដូចតាមការអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំកន្លងមកឲ្យប្រជានពលរដ្ឋមានការ ប្រុងប្រយ័ត្នចំពោះករណីគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ នៅពេលមានភ្លៀងធ្លាក់និងជំនន់ទឹកនេះផងដែរ ៕
មតិយោបល់