ព័ត៌មានជាតិ

សិស្សវិទ្យាល័យដងទង់ម្នាក់ ដោយគាំងបេះដូងនៅក្នុង…

កំពត: ក្មេងស្រីសិស្សសាលាម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៣​ ខែមិនា ឆ្នាំ២០១៩ នៅវិទ្យាល័យដងទង់ នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

ក្មេងស្រីរងគ្រោះមានឈ្មោះទូច​​​​​​​​​​ ស្រីណា ភេទស្រីអាយុ១៥ឆ្នាំ នៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ជាសិស្សរៀនថ្នាក់ទី8Cនៃវិទ្យាល័យដងទង់ នៅភូមិធំថ្មីឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

តាមប្រភពព័ត៌បានឲ្យដឹងថាមុនពេលកើតហេតុនៅពេលក្មេងស្រីរងគ្រោះមករៀននៅសាលាវេលាម៉ោង៣និង១០ទីរសៀលពេលសំរាកនាំគ្នាចេញលេងក៏បានគាំងបេះដូងដួលសន្លប់ហើយ ភ្លាមៗនោះបានបញ្ជូនមកពេទ្យដើម្បីពិនិត្យ ប៉ុន្តែក្រោយពេលពេទ្យពិនិត្យមើលរួច ក៍បានប្រាប់ថាក្មេងស្រីនោះបានស្លាប់បាត់ហើយដោយពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន៕

មតិយោបល់