ព្រៃវែងៈ ពិធីរាំឡើងអ្នកតា បង្កជាហិង្សាយកដែកឆាបចាក់ប្រហារជនរងគ្រោះ០២នាក់ បណ្តាលឲ្យរងរបួសដេកពេទ្យ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្របែក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ អូន ភាច អាយុ២៩ឆ្នាំ ភេទប្រុស សញ្ជាតិជាតិខ្មែរ ទីលំភូមិព្រៃឫស្សី ឃុំជាខ្លាង ស្រុកស្វាយអន្ទរ មុខរបមិនពិតប្រកដ បានយកដែកឆាបចាក់ជនរងគ្រោះ២នាក់ ទី១-ឈ្មោះ យុន ញ៉ា អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្របែកលិច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី២-ឈ្មោះ សន រតនា អាយុ២៨ឆ្នាំ ភេទប្រុសជាតិខ្មែរ មុខរបកសិករនៅភូមិជាមួយគ្នា។ បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ។
ប្រភពបន្តថា បក្ខពួកជនបង្កមានគ្នា០២នាក់ តែឃាត់ខ្លួនបានម្នាក់ នឹងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានប្រមូលវត្ថុតាងទៅទុកប៉ុស្តិ៍ អង្គរទ្រេត ដើម្បីកសាងសំណុំរឿងតាមនិតីវិធី។ ជនសង្ស័យម្នាក់ដែលរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនថែមទៀត យកដាក់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់