ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៧នាក់ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន

កោះកុង: កម្លាំងសមត្ថកិច្ច ចុះល្បាតពេលយប់ ឃាត់ខ្លួនមនុស្សចំនួន៧នាក់ តាមដងផ្លូវ និងតាមផ្ទះសំណាក់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៦ ក្រោយពីបានរកឃើញថា ពួកគេទាំងនោះ បានប្រើប្រាស់គ្រឿងញៀន។

មនុស្សទាំង៧នាក់ ដែលត្រូវឃាត់ខ្លួន  ទី១.ឈ្មោះ ម៉ៅ សារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករទូក ទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង  ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ទី ២. ឈ្មោះ យិន វ៉ាង  ភេទប្រុស អាយុ២៤ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង, ទី៣. ឈ្មោះ សល់ រីសាន់ ភេទ ប្រុស អាយុ ១៧ មុខរបរ សិស្សថ្នាក់ទី៩ ទីលំនៅភូមិថ្មី  ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ទី៤.ឈ្មោះ ភឿន រិទ្ធី ភេទប្រុស អាយុ១៦ មុខរបរសិស្សថ្នាក់ទី ៩, ទី៥. ឈ្មោះ វង្ស សីណែត ភេទប្រុស អាយុ ១៦ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិនាងកុក , ទី៦.ឈ្មោះ ហួ ដាណេ ភេទ ប្រុស អាយុ១៥ មុខរបរ សិស្សថ្នាក់ទី៨ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  និងទី៧ ឈ្មោះ កើត ឌុលឡោះ ភេទប្រុស អាយុ១៧ មុខរបរមិនពិតប្រាកដ។

ក្នុងនោះ ផងដែរ សមត្ថកិច្ចក៏ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមានទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នពួកគេកំពុងត្រូវសាកសួរ ដើម្បីឈានទៅរកបង្ក្រាបមុខសញ្ញាជួញដូរផ្សេងទៀត និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

WhatsApp-Image-20160523 (5) WhatsApp-Image-20160523 (6) WhatsApp-Image-20160523 (7) WhatsApp-Image-20160523 (8)

មតិយោបល់