ព័ត៌មានជាតិ

​សុខ​ សោ​ម៉ា​វ​ត្តី បើករថយន្ត​រវល់និយាយទូរស័ព្ទ​បើកបុក​យុវជនពីរនាក់​ឡើងបែកពពុះមាត់​

ភ្នំពេញ​ ៖​ រវល់​តែ​និយាយ​ទូរស័ព្ទ​ពិធី​ការិនី​ សុខ​ សោ​ម៉ា​វ​ត្តី​ បើករថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ មុខ​វត្ត​ជម្ពូរ​វន្ត​ ភូមិ​ជម្ពូរ​វន្ត​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ក្នុងហេតុការណ៍នេះដែរ​គេឃើញ ពិធីការិនីខាងលើ ជាប់និយាយទូរស័ព្ទ​ពេលកំពុងបើកបរ រថយន្ត​អេ​ស្កា​ឡែ​ត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB​ 2112​ មកចំណុចកើតហេតុខាងលើ ក៏បុកយុវជន ២នាក់ ពីក្រោយតែម្តង ដែល​ម៉ក​ដឹក​ប្រេងម៉ាស៊ីន​ខ្មៅ ។ជនរងគ្រោះខណៈ​ពេល​កំពុង​តែ​ដោះស្រាយ​គ្នា​ ស្រាប់តែ​អ្នក​បើក​ម៉ូតូ​បាន​ដួល​បែកពពុះមាត់​ហើយ​ក្រា​ច់​ វេច​មាត់​បញ្ឈរភ្នែក​ស្លឺ​តែ​ម្តង​សាច់ញាតិ​បម្រុង​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​តែ​សមត្ថកិច្ច​ប្រាប់​ឲ្យ​រង់ចាំ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ។​ បើ​តាម​សម្តី​របស់​ពូ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ កាលពី​៣​ឆ្នាំ​មុន​ ជន​រង​គ្រោះ​ធ្លាប់​ជិះ​បុក​ក្របី​ចង​នៅ​តាម​ចិញ្ចើម​ដួល​បែកក្បាល​សន្លប់​ ប៉ុន្តែ​ចាប់តាំងពី​ព្យាបាល​ជា​សះស្បើយ​ហើយ​មិន​ដែល​ប្រកាច់​ទេ​ ទើបតែ​ដួល​លើក​នេះ​អាច​ប៉ះ​ចំ​សរសៃ​ខួរក្បាល​ទើប​បណ្តាល​ឲ្យ​សន្លប់​បែប​នេះ​ ។​

​ចំណែក​ប្តី​របស់​ពិធី​ការិនី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ សូម​ឲ្យ​អ្នក​ព័ត៌មាន​ពិនិត្យ​មើល​ផង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿង​ផ្សេង​ ចំណែក​ជន​រង​គ្រោះ​ប្រកាច់​ជា​ជម្ងឺ​ចាស់​របស់​គាត់​ទេ​។​ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​និង​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ ពោធិ៍​សែន​ជ័យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕
Sok Somavotey

មតិយោបល់