ព័ត៌មានជាតិ

សំណាង១ក្នុង១ពាន់គ្រោះថ្នាក់! បុកអូសជាង៥ម៉ែត្រតែមិនបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបុកអូសជិត៥ម៉ែត្រ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សបានរងគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង ១០នាទីយប់ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងនិងផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ដtoyota hilux vigo ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y:9828 បើកដោយបុរសម្នាក់និងនារី២នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូហុនដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ជិះដោយបុរសនារី២នាក់តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ដែលទើបតែចេញពីធ្វើការ បុកពេញទំហឹង អូសជិត៥ម៉ែតតែសំណាងល្អភាគីខាងម៉ូតូហុនដាឌ្រីមខាងលើរងរបួសស្រាល ភ្លាមៗនោះរថយន្ដបង្កបានព្យាយាមបើករថយន្ដរត់គេចខ្លួនបានដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុសិ៍នគរបាលចតុមុខដើម្បីសូមឲ្យសមត្ថកិច្ចស្វែងរករថយន្ដបង្កហេតុខាងលើមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់