ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងត្រាក់ទ័រ និងម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់

ស្ទឹងត្រែង: នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងត្រាក់ទ័រ និងម៉ូតូរ៉ឺម៉ក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ ហីង ហាន ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) មុខរបរ កសិករ មានទីលំនៅភូមិចាស្វាយប៉ាក ឃុំចៀក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ ចន ចិន ភេទប្រុស អាយុ ២៩ឆ្នាំ (រងរបួសធ្ងន់) រស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នា ។
ម្ចាស់ម៉ូតូរ៉ឺម៉កឈ្មោះ រស់ រីណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃ្លូក ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯត្រាក់ទ័របើករត់គេចបាត់ស្រមោល ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ៕

មតិយោបល់