ភ្នំពេញៈ មន្ត្រី នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយនឹងការិយាល័យបរិស្ថានខណ្ឌឫស្សីកែវ បើកយុទ្ធនាការបានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតសម្ភារៈធ្វើអំពីសំឡីកែវស្មាច់និងអប់រំផ្នែកបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់បរិស្ថាន ក្នុងគោលបំណងពង្រឹងងការគ្រប់គ្រងគុណភាពបរិស្ថាន។
ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់២៨ ខែមិថុនា ឆ្នាំ២០១៧។
មន្ត្រីបរិស្ថានដែលចុះត្រួតពិនិត្យទីតាំងខាងលើដឹកនាំដោយលោកស្រី សុចន្ទ័សុធារី អនុប្រធានការិយាល័យត្រួតពិនិត្យវាយតម្លៃការបំពុលបរិស្ថាន ដោយលោកបានបញ្ជាក់ថា ការចុះត្រួតពិនិត្យសិប្បកម្មកែឆ្នៃខាងលើ គឺដើម្បីក្នុងគោលបំណងណែមនាំឲ្យសិប្បកម្មទាំងអស់ពង្រឹងការគ្រប់គ្រងគុណភាពបរិស្ថាន ដើម្បីការពារ និងទប់ស្កាត់ការបំពុលបរិស្ថាន ទឹក ដី ខ្យល់ នឹងសុខភាពសាធារណៈ។
លោកស្រីបានបន្តថា មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចាត់ឲ្យមន្ត្រីក្រោមឱវាទចែកជាក្រុម ដើម្បីចុះយុទ្ធការដើរផ្សព្វផ្សាយ ស្តីពីច្បាប់កិច្ចការពារបរិស្ថាន និងគ្រប់គ្រងបរិស្ថាន ហើយយុទ្ធការនេះមានរយៈពេល មួយសប្តាហ៍ ដោយចាប់គិតពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅគ្រប់ទីតាំងសិប្បកម្ម រោងចក្រ សហគ្រាស តាមបណ្តាលខណ្ឌទូទាំងរាជធានី។
លោកស្រីបន្តថា ដោយមន្ទីរបរិស្ថានរាជធានី បានចាត់បញ្ជូនមន្ត្រីជំនាញចុះពិនិត្យកែលម្អ រាល់ចំណុចខ្វះខាតក្នុងការគ្រប់គ្រងក្នុងគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន សំដៅលើកស្ទួយបរិស្ថានជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពមនុស្សសត្វ៕
មតិយោបល់