ព័ត៌មានជាតិ

Update៖ ចុមខ្លាំងម៉្លេះ គ្រាន់តែគេឈប់ឡានប៉ុណ្ណឹងសោះ!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចណ៍មួយរថយន្តនិងម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-7527 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខការ៉ាស់សាំងតេលាស្ថិតនៅលើផ្លូវ១៩៨៦ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6300 បើកបរដោយយុវជនម្នាក់ បានបើកមកពីក្រោយ គៀករថយន្តនោះ បន្ទាប់មកម្ចាស់រថយន្តបានបើកកញ្ចក់ ស្រាប់ក្បែរស្រាប់តែភាគីខាងម៉ូតូ បានជេរទៅលើរូបគាត់ ថារូបគាត់បើកឡានអត់ចេះស៊ីញ៉ូ រួចក៏បន្តជិះម៉ូតូទៅហួសទៅមុខបានប្រហែល២០និង៣០ម៉ែត្រ រួចក៏រើសដុំថ្ម រួចជិះបកក្រោយវិញ ដើម្បីគុបទៅលើរថយន្ត ពេលនោះម្ចាស់រថយន្តបានឃើញក៏ភ្ញាក់ បណ្តាលឲ្យបុកម៉ូតូតែម្តង បណ្តាលឲ្យម៉ូតូគៀបជាប់នៅខាងក្រោមរថយន្ត ក្រោយមកជនរងគ្រោះបានក្រោកឡើងរួចក៏ទៅវាយរថយន្តមួយដៃបន្ថែមថែមមួយជើងទៀត បណ្តាលឲ្យរថយន្តនោះបែកកញ្ចក់នឹងកំពឹតបន្តិចបន្តួច រួចក៏មានការឆោឡោឡើងមួយរំពេច។

ដោយមានការចុះអន្តរាគម៍ពីកម្លាំងជំនាញខណ្ឌសែនសុខ ទើបមានការសម្របសម្រួលគ្នានៅនឹងកន្លែងកើតតែម្តង ដោយធ្វើការចរចារគ្នាប្រហែល១ម៉ោងទើបត្រូវគ្នា ដោយភាគីខាងម៉ូតូសងទៅលើរថយន្តចំនួនទឹកប្រាក់២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕

មតិយោបល់