ព័ត៌មានជាតិ

ថ្ងៃទី១មេសា គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស កើតឡើង៦លើក ស្លាប់៦នាក់ របួស៥នាក់

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៦​លើក​ ក្នុង​នោះ​យប់​ ២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៦​នាក់​ រង​របួសធ្ងន់​ ៣​នាក់​ (​ស្រី​១​នាក់​ )​ និង​របួសស្រាល​ ២​នាក់​ (​ប្រុស​)​។​​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ ចំនួន​ ១០​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​ ៥​គ្រឿង​,​ រថយន្ត​ធុន​តូច​ ៤​គ្រឿង​ ,​រថយន្ត​ធុន​ធំ​ ១​គ្រឿង​។

​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៤​លើក​ (​ស្លាប់​ ៥​នាក់​)​ ,​ ស្រវឹង​ ១​លើក​ ,​ងងុយដេក​ ១​លើក​ ស្លាប់​ ១​នាក់​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៤​នាក់​ (​យប់​ ២​នាក់)​។ ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិចំនួន​ ៦​លើក។​ យានយន្ត​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​ រថយន្ត​ធុន​តូច​ ៤​លើក​,​ រថយន្ត​ធុន​ធំ​ ១​លើក​។​
​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា​ ខេត្ត​ រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ច្រើន​ រួម​មាន​ ភ្នំពេញ​ ១​លើក​ ស្លាប់​២​នាក់​ (​ស្រី​)​ របួស​១​នាក់​ ស្រី​ ,​ បន្ទាយ​មាន​ជ័យ​ ២​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ បាត់ដំបង​ ១​លើក​ ស្លាប់​១​នាក់​ ,​ សៀមរាប​ ១​លើក​ ស្លាប់​ ១​នាក់​ របួស​១​នាក់​ និង​ខេត្តកំពង់ធំ​ ១​លើក​ស្លាប់​១​នាក់​។

​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៧,០៩៦​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ២,៩៨២​គ្រឿង​ ពិន័យ​សរុប​ ៤,១១៤​គ្រឿង​៕​

  

មតិយោបល់