ព័ត៌មានជាតិ

ប្រើល្បិចទិញចំណីសត្វ ឆក់យកទូរស័ព្ទiPhone7Plus ចុងក្រោយខ្នោះ!

​ពោធិ៍សាត់: នៅវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីចោរកម្មឆក់ទូរស័ព្ទ នៅចំណុចហាងគ្រួសារសាច់អាំង ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ តុង សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិសង្កាត់កើតហេតុ។ នៅមុនពេលកើតហេតុ មានមនុស្ស៣នាក់ជិះម៉ូតូមកឈប់មុខផ្ទះចុះមកនិយាយជាមួយកូនប្រុសខ្លួនដើម្បីទិញចំណីសត្វ កូនប្រុសខ្ញុំបានងាកមកសួរខ្ញុំ ស្រាប់តែជននោះបានឆក់យកទូរស័ព្ទម៉ាកIPHONE7PLUSពណ៌ផ្កាឈូក ឆក់បានរត់ឡើងម៉ូតូគេចខ្លួនទាំង៣នាក់។

សមត្ថកិច្ចទទួលព័ត៌មានចេញប្រតិបត្តិការបង្ក្រាបចាប់បានជនសង្ស័យ៣នាក់ ទី១ឈ្មោះ ខ្លូត វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ ទី២ឈ្មោះ ផល សុធា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ និងទី៣ឈ្មោះ ស៊ីម សុខា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
ជនសង្ស័យទាំង៣ចាប់បានឃាត់ខ្លួននៅអធិការក្រុង និងវត្ថុតាងម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង៕

មតិយោបល់