ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចគោយន្តកន្រ្តៃ

ស្ទឹងត្រែង: យុវជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ដោយមានពាក្យបណ្តឹងពីម្ចាស់គោយន្ត ពាក់ព័ន្ធករណីលួចគោយន្តកន្ត្រៃ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។

ប្រភពពីសមត្ថកិច្ចបានឲដឹងថា ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចគោយន្តនោះមែន។ ជនសង្ស័យមានគ្នាពីរនាក់ ប៉ុន្តែពេលសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួននោះ ជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ រីឯជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ មួន ប៊ុននឿន ហៅ សាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំដែលឃាត់ខ្លួនខាងលើ។

បច្ចុប្បន្ន គោយន្តកន្ត្រៃ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញហើយ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់តុលាការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីដាក់ទោសតាមផ្លូវច្បាប់៕

photo_2016-05-23_18-14-14 photo_2016-05-23_18-14-15 photo_2016-05-23_18-49-51 photo_2016-05-23_18-14-12

មតិយោបល់