ភ្នំពេញៈ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ចេញពីទីតាំងសិប្បកម្មកិនជ័រអេតចាយមួយកន្លែង នៅក្នុងសង្កាត់ឃ្មួញ អាជ្ញាធរខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ដឹកនាំដោយលោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌសែនសុខ បានដឹកនាំមន្រ្តីជំនាញសាលាខណ្ឌ ចុះធ្វើការត្រួតពិនិត្យ ព្រមទាំងបានណែនាំម្ចាស់សិប្បកម្ម ត្រូវរៀបចំលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ជៀសវាងផលប៉ះពាល់ផ្សេងៗ ទៅដល់ប្រជាពលរដ្ឋ៕
មតិយោបល់