ព័ត៌មានជាតិ

ថ្ងៃនេះ មនុស្សស្លាប់៦នាក់ និងរបួស៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ មនុស្ស៦នាក់ ត្រូវរាយការណ៍ថា បានស្លាប់ និង៥នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨លើក នៅទូទាំងប្រទេសក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។

របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កើតឡើង៨លើក (យប់៣លើក) ស្លាប់៦នាក់ (ស្រីម្នាក់) របួសធ្ងន់៣នាក់ (ស្រីម្នាក់) ស្រាល២នាក់(ប្រុស) ដែលគិតចាប់ពីម៉ោង២រសៀល ថ្ងៃទី២២ ខែឧសភា ដល់ម៉ោង២រសៀល ថ្ងៃទី២៣ ខែឧសភា។

របាយការណ៍បន្តឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១២គ្រឿង រួមមាន ម៉ូតូ៧គ្រឿង រថយន្តធុនតូច៣គ្រឿង និងកង់២គ្រឿង ដែលមូលហេតុភាគច្រើនបណ្តាលមកពីកត្តាមនុស្ស រួមមាន ល្មើសល្បឿន៤លើក (ស្លាប់៣នាក់) ស្រវឹង១លើក មិនប្រកាន់ស្តាំ២លើក (ស្លាប់ ២នាក់) ប្រជែង១លើក (ស្លាប់ម្នាក់។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៣នាក់)។

របាយការណ៍ដដែលបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤លើក ផ្លូវខេត្ត-ក្រុង ចំនួន៤លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ៤លើក រថយន្តធុនតូច២លើក និងរថយន្តធុនធំ២លើក។

រាជធានីខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ព្រះសីហនុ ២លើក(ស្លាប់២នាក់) របួសម្នាក់ កណ្តាល ១លើក ស្លាប់ម្នាក់ កំពត ១លើក ស្លាប់ម្នាក់ តាកែវ ១លើក ស្លាប់ម្នាក់ និងខេត្តកំពង់ចាម ១លើក ស្លាប់ម្នាក់(ស្រី)៕

បុកស្លាប់ photo_2016-05-22_21-15-48 photo_2016-05-22_13-01-28 photo_2016-05-22_10-22-50 photo_2016-05-22_10-23-30

មតិយោបល់