ភ្នំពេញៈ កំណាត់ផ្លូវលេខ៣៧១ បាននិងកំពុងរងការកកស្ទះជាច្រើនម៉ោង ចាប់ពីវេលាម៉ោង៥ល្ងាចរហូតមកដល់ម៉ោងជិត៨យប់ថ្ងៃទី២៤ ខែមិថុនា ឆា្នំ២០១៧ ដែលការកកស្ទះនេះ ស្ទើរតែធ្លាយដល់ស្ពានដែកចម្ការដូង ដោយបញ្ហាការកកស្ទះនេះ បើតាមការមើលឃើញជាក់ស្តែង គឺផ្តើមចេញពីការបើកបរមិនគោរពសិទ្ធិអាទិភាពគ្នា ចេះតែបំពានចំណែកផ្លូវ ទើបបណ្តាលឲ្យមានការកកស្ទះបែបនេះ ដោយមិនឃើញមានសមត្ថកិច្ចជួយអន្តរាគមន៍សម្រួលចរាចរណ៍នោះឡើយ ៕



https://youtu.be/PXmzWEfnQi8
មតិយោបល់