ព័ត៌មានជាតិ

ផ្អើលអ្នកដំណើរ និងសមត្ថកិច្ចទាំងកណ្តាលយប់ ខណៈភ្លើងឆេះដើមដូងមួយដើម ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ១និង១០នាទីយប់ថ្ងៃទី២៤ ខែមិថុនា មានដើមដូងមួយដើម ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបានភ្លើងឆាបឆេះ បង្កឲ្យមានផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចទាំងកណ្តាលយប់ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមបណ្តោយផ្លូវ ព្រះនរោមត្ត មកដល់ស្រាប់មុខវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក៏ឃើញផ្សែងហុយចេញ ហើយពេលនោះក៏ឃើញអណ្តាតភ្លើង បានឆាបឆេះចេញពីដើមដូងមួយដើម នៅក្នុងសាលា ហើយគាត់រាយការណ៍ប្រាប់ទៅអជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីចុះមកពិនិត្យមើលមូលហេតុបង្កឲ្យមានការឆាប់ឆេះនេះ ។

ប្រហែល៥ នាទីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងមើលកាឆាប់ឆេះភ្លើងនេះ ដោយបានបញ្ជាក់ថា ភ្លើងឆេះដើមដូងនេះ ពុំបណ្តាលឲ្យខូចខាតអ្វីឡើយ ហើយការឆាបឆេះនេះ ក៏មិនរាលដាលដល់សាលាក្បែរនោះដែរ ទើបសម្រេចមិនហៅរថយន្តពន្លត់អគ្គីភ័យ ចុះបាញ់ពន្លត់ ដោយទុកឲ្យភ្លើងរលត់ទៅវិញដោយខ្លួនឯង ហើយចំណែកមូលហេតុ ដែលបង្កឲ្យមានភ្លើងឆាប់ឆេះនេះ គឺមិនទាន់ដឹងពីមូលហេតុនៅទ្បើយទេ ៕

មតិយោបល់