ព័ត៌មានជាតិ

ប៉ះពាល់សុខភាពទៀតហើយ! មន្រ្តីកាំកុងត្រូល រកឃើញសារធាតុជាតិគីមីក្នុងគ្រឿងសមុទ្រដែលនាំចូលពីវៀតណាម

កំពត: មន្រ្តីកាំកុងត្រូលបានធ្វើការដុតកម្ទេច បង្គារដែលមានជាតិចាហួយគីមី ជាង៤០០គីឡូ បាននាំចូលពីវៀតណាមតាមច្រកព្រែកចាក ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ក្រោយពីធ្វើការដុតកម្ទេច មន្ត្រីកាំកុងត្រូល បន្តត្រួតពិនិត្យការនាំចូលគ្រឿងសមុទ្រជាបន្តបន្ទាប់ បានរកឃើញបង្គារមានសារធាតុជាតិគីមីចំនួន៣កេះបន្ថែមទៀត។

ក្នុងប្រតិបត្តិការ ការត្រួតពិនិត្យរកឃើញបង្គារជាតិគីមី៣កេះបន្ថែមទៀត ដោយសុំគោលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង និងដឹកនាំដោយលោក ព្រៅ ខេមរិទ្ធិ ប្រធានសាខាកាំកុងត្រូលខេត្តកំពត និងកែប បង្ក្រាបបាននៅវេលាម៉ោង ១២ និង១៥ នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា នៅក្នុងបរិវេណមាត់ច្រកទ្វារតែម្តង។ ចំពោះគ្រឿងសមុទ្រចំនួន៣កេះ ដែលជំនាញរឹបអូសបាន មានទម្ងន់សរុបចំនួន ៦៥ គីឡូក្រាម ជាបង្គារស្រស់ ដែលមានសារធាតុជាតិគីមីហាមឃាត់។

ចំពោះគ្រឿងសមុទ្រទាំងនោះ បានបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងខ្លាំងបំផុត៕

មតិយោបល់