ព័ត៌មានជាតិ

ចោរអស់លក្ខណ៍២ នាក់! លួចរបស់គេហើយ យកលក់ចំសាច់ញាតិជនរងគ្រោះ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

ភ្នំពេញ: បើតាមសមត្ថកិច្ច បាននិយាយថា ជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះគេ ចូលលួចសម្ភារ: អស់ជាច្រើនដូច ទូរស្សន៍LCD ,កង្ហាល់, ប៉ាវអីបត់, ម៉ាស៊ីនចាក់ស៊ីឌី និងម៉ាស៊ីទាញទឹក សរុបលុយជាង៣០០០ដុល្លារ យកទៅលក់គ្រប់ទីកន្លែង តែសំណាងមិនល្អ មកលក់ចំសាច់ញាតិជនរងគ្រោះ ត្រូវបានរាយការណ៍ទៅសមត្ថកិច្ច ក៏ឃាត់ខ្លួនបានម្នាក់ រហូតបន្តឃាត់បានម្នាក់ទៀត។

ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ត្រូវបានធ្វើឡើងនៅវេលាម៉ោង៩ ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងគង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ស្រី ភ័ក្ត្រា អាយុ២៦ឆ្នាំ មុខរបរចិញ្ចឹមមាន់ចិញ្ចឹមទា ស្នាក់នៅភូមិត្រពាំងគង សង្កាត់ពងទឹក ខណ្ឌដង្កោ។ រីឯម្នាក់ទៀតសមត្ថកិច្ច មិនទាន់ប្រាប់អត្តសញ្ញាណនៅឡើយទេ។

ចំណែក ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ លុន រ៉ា អាយុ៥៥ឆ្នាំ មុខរបរមេជាងម៉ៅការសំណង់ ស្នាក់នៅ ភូមិត្រពាំងគង សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិជើងព្រៃ ឃុំអំពិលព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ទីតាំងផ្ទះរបស់គាត់ បានបិទទ្វាទុកចោលជារៀងរាល់យប់ គឺនៅតែពេលថ្ងៃម្តងម្កាលទេ លុះមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ គាត់បានមកផ្ទះស្រាប់តែបាត់សម្ភារ:ប្រើប្រាស់ជាច្រើន ដូចបានរៀបរាប់យខាងលើ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពងទឹក។ លុះមកដល់ព្រឹកថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៧ គឺគេបានឃើញជនសង្ស័យម្នាក់ បានយកសម្ភារ: ម៉ាស៊ីនទាញទឹក និងកង្ហាល់ ទៅលក់ឲ្យសាច់ញាតិរបស់ម្ចាស់ផ្ទះ ឃើញដូច្នោះ ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង ទើបធ្វើការសាកសួររហូតឈានដល់ឃាត់ខ្លួនបក្ខពួកម្នាក់ទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបាននាំទៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីការសាកសួរ និងស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសេសសល់ រួចកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ចំណែក សម្ភារ:ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់