ព័ត៌មានជាតិ

រថយន្តរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍ Camel បើកបុកស្ត្រីកូនខ្ចីម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ ហើយតៃកុងព្យាយាមបើករត់..

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ២១៧ សង្កាត់ជើងឯង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍ Camel បានបុកស្ត្រីម្នាក់មិនទទួលខុសត្រូវ ហើយបើករត់មកដល់វត្ដជើងឯក បានទៅប៉ះនឹងដើមឈើមួយដើម រួបបន្តទៅបុករថយន្ត១គ្រឿងទៀត ត្រូវសមត្ថកិច្ចឃាត់រថយន្តបានហើយ ខណៈតៃកុងចុះរត់គេចខ្លួនបាត់ស្រមោល។

ស្ត្រីរងគ្រោះ ត្រូវបានគេអះអាងថា នៅកូនខ្ចី បានទទួលរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់