ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនានេះ មានអគ្គីភ័យមួយ បានឆាបឆេះឃ្លាំងរថយន្តក្រុង ក្រុមហ៊ុន Gold VIP អស់រថយន្តក្រុងចំនួនពីរគ្រឿង
នៅដីឡូត៍មួយកន្លែង ដែលស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
អគ្គីភ័យនេះ បានឆាបឆេះរថយន្តក្រុងចំនួន០២គ្រឿង ដែលរថយន្តទីមួយឆេះអស់៩៥% រីឯរថយន្តទី២ ឆេះអស់ត្រឹមតែ ២០%ប៉ុណ្ណោះ ដោយមានការចុះអន្តរាគមន៍ពីសម្ថកិច្ច ឡានទឹកផងនោះ ទើបអាចគ្រប់គ្រងស្ថានការណ៍នេះ ដោយប្រើរយៈពេលប្រហែល ៣០នាទីប៉ុណ្ណោះ។
ហេតុការណ៍នេះផងដែរ បានប្រើរថយន្តពន្លត់អគ្គីភ័យក្រុងអស់ចំនួន ០៤គ្រឿង ទើបអាចពន្លត់អគ្គីភ័យនេះបានទាំស្រុង។
តាមហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលឆេះនេះ មិនដឹងមកពីមូលហេតុអ្វីនោះទេ នៅសុកៗស្រាប់តែឆេះតែម្តង ដោយមិនដឹងថាមកពីឆ្លងចរន្តអគ្គីសនីក៏មិនដឹង។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់ឃ្លាំងនេះមានឈ្មោះ ហ៊ា ឆាយ ដែលបានទទួលធ្វើរថយន្តក្រុងពីក្រុមហ៊ុន Gold VIP ដឹកអ្នកដំណើរ៕










មតិយោបល់