ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះរថយន្តដឹកប្រេង នៅប៉ាគីស្ថាន អ្នកស្លាប់កើនដល់ ១៤០ នាក់ និងរាប់រយនាក់ទៀតរងរបួស

ប៉ាគីស្ថាន: មន្ត្រីទទួលបន្ទុកកិច្ចការជួយសង្គ្រោះ និងប្រភពពីមន្ទីរពេទ្យក្នុងប្រទេស នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មនុស្សស្លាប់បានកើតដល់ ១៤០ នាក់ហើយ ខណ:ដែលអ្នករងរបួសជាង ១០០ នាក់ បន្ទាប់ពីហេតុការណ៍ ផ្ទុះឆេះរថយន្តដឹកប្រេង នៅខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅពេលហ្វូងមនុស្សដ៏ច្រើន បានប្រមូលផ្តុំគ្នានៅកន្លែងប្រេងកាត ដើម្បីប្រមូលប្រេងដែលហៀរចេញនៅលើផ្លូវជាតិមួយ ស្ថិតនៅស្រុក Bahawalpur ចម្ងាយប្រហែល ៤០០ គីទ្បូម៉ែត្រ ពីភាគខាងលិចទីក្រុង Lahore នៃខេត្ត Punjab៕

មតិយោបល់