ព័ត៌មានជាតិ

បង្រ្កាបទីតាំងជល់មាន់មួយកន្លែង សមត្ថកិច្ចឃាត់ខ្លួនមនុស្សបាន ០៤នាក់

សៀមរាប: កម្លាំងអធិការដ្ឋានស្រុកពួក នៅវេលាម៉ោង ២ រសៀលថ្ងៃទី២៥ ខែមិថុនានេះ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅភូមិបាដាក ឃុំព្រែកជ្រូក ស្រុកពួក ខេត្តសៀមរាប។

វត្ថុតាងប្រមូលបាន រួមមាន៖ មាន់ជល់១ក្បាល និងចាប់មនុស្ស បាន ០៤នាក់ ហើយចំណែកឯក្រុមអ្នកលេងមានគ្នាប្រហែល ៣០ នាក់ ខាងកម្លាំងសមត្ថកិច្ច កំពុងដេញតាមចាប់ ខណ:ពួកបានរត់ចូលព្រៃមាត់ស្ទឹង ព្រំប្រទល់ស្រុកក្រទ្បាញ់៕

មតិយោបល់