ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! ជនសង្ស័យម្នាក់ រកស៊ីផ្លូវងងឹត ក៏ត្រូវអស់លក្ខណ៍..

ព្រះវិហារ: កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២០ សមត្ថកិច្ច បានចុះអនុវត្តន៍ដីការចាប់ខ្លួនជនសង្ស័យម្នាក់ នៅភូមិភ្នុំដែក ឃុំ រមណីយស្រុករវៀង ពាក់ព័នករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ គិត សុភីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ្ឋ មានស្រុកកំណើតភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

ដីការចាប់ខ្លួន ចេញដោយលោក សែត វិសិដ្ឋមុន្នី ជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ លេខ ២៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

សម្ភារដកដូតបានរួមមាន៖
-ប្រាក់រៀលចំនួន ៣០០,០០០រៀល
-ទូរស័ព្ទដៃ០១គ្រឿង ម៉ាក oppo ពណ៌ក្រហម ០១គ្រឿង
-កាំបិទ១
-ថ្នាំបាញ់មូស១កំប៉ុង និងសម្ភារ:ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់