ជនសង្ស័យម្នាក់ត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋបានចំនួន5ថ្ងៃ ហេតុកាណ៍ ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង11 និង 00 នាទីថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2014 ស្ថិតនៅចំនុច ព្រៃកៅស៊ូក្នុងភូមិ ស្លាបក្តោង ឃុំ ជប់ ស្រុកត្បូងឃ្មុំខេត្ត ត្បូងឃ្មុំប្រភពពត៌មានមន្ត្រីសមត្តកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានប្រាប់ឱ្យដឹងថាជនសង្ស័យឈ្មោះ ហ៊ួ ហ៊ន់ ភេទប្រុស អាយុ 22 ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅភូមិ ច្រក់ចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាមុខ សញ្ញា លួច និងចែកចាយ គ្រឿងញៀន យ៉ាង សកម្ម នៅក្នុង ស្រក ត្បូងឃ្មុំ ប៉ុន្តែ ខាង កម្លាំងសមត្តកិច្ចមិនមានបន្ទុក ណាមួយ អាច ឃាត់ ខ្លួនបាន។
បច្ចុប្បន្នរស់នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ហើយជនសង្ស័យជាដៃស្តាំរបស់លោក សុខ ទិត្យសីហា នាយរង ការិយាល័យ ផ្នែកសណ្តាប់ធ្នាប់ ស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម ដោយ លោកនាយរងជាអ្នកជួលឱ្យនៅ ងាយ ស្រួលធ្វើសកម្មភាព សេព ចែកចាយគ្រឿងញៀន និង លួច ទ្រព្យ ពី
ប្រជាពលរដ្ឋ ជាក់ស្តែងថ្ងៃ31 ខែឧសភា ឆ្នាំ 2014 ជនសង្ស័យ បានជិះម៉ូតូឌុប ដើរ ធ្វើ សកម្មភាព លុះទៅដល់ ភូមិ 8-11 មូលដ្ឋានចំការកៅស៊ូ ស្ថិតក្នុងឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំហើយ ក៏បាន ឃើញម៉ូតូមួយ គ្រឿងម៉ាកC-125 សេរី2013ទុកនៅក្នុងផ្ទះ ចំ ហ ទ្វារ ឃើញឱកាសល្អ នៅម៉ោងប្រហែល7 ទៅ 8 យប់ ជនសង្ស័យក៏ ចូលតាម ទ្វារក្រោយ ពួនសម្ងំ រហូតដល់ពេល យប់ស្ងាត់ រំលង អាធ្រាត ជនសង្ស័យ ក៏ធ្វើ សកម្មភាព លួច តែម្តង បន្ទាប់មកនៅ ម៉ោង3h ទៀបភ្លឺ ម្ចាស់ផ្ទះបានភ្ញាក់ពី ដេក រៀបចំ ទៅធ្វើការស្រាប់ តែ បាត់ ម៉ូតូ ក៏ ផ្អើលឆោរឡោឡើង ហើយ នារីម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងទៅ ប៉ុសិ៍នគរបាល រការពប្រាំឱ្យជួយអន្តរាគមន៍ផងដែរ. បន្ទាប់ មក កម្លាំងប៉ុសិ៍នគរបាល រការពប្រាំ បាន រាយកាណ៍មក លោក សួស ស៊ាងលី អធិការ នៃអធិការរដ្ឋាននគរបាល ស្រុកត្បូងឃ្មុំពីករណីនេះ
ជានិច្ចកាល លោក អធិការ តែងតែ ដាក់ ពង្រាយ កម្លាំងនគរបាល បាន យាមល្បាត ជារៀង រាល់ថ្ងៃ ហើយនៅថ្ងៃ05 ខែមិថុនា នេះ កម្លាំង សមត្តកិច្ច បានឃើញ ជនសង្ស័យជិះ ម៉ូតូ គួ ឱ្យ សង្ស័យ ក៏បាន ឃាត់ខ្លួន យកមក អធិការ ដើម្បី សាកសួរ បន្ទាប់ពីសាកសួររួចមក ជនសង្ស័យ បាន ឆ្លើយ សារភាព ថាៈរូបគេ ពិតជាបាន លួច ម៉ូតូ ពីនារី រងគ្រោះ ពិតប្រាកដ មែនចំនែកនារីម្ចាស់ម៉ូតូឈ្មោះ ម៉ាន រស្មី អាយុ 23ឆ្នាំ រស់នៅភូមិ8-11 ឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ហើយនៅ ថ្ងៃ ទី06 មិថុនា ជនសង្ស័យត្រូវ បានកម្លាំង សមត្តកិច្ចនៃអធិការរដ្ឋាននគរបាល ស្រុក ត្បូងឃ្មុំ កសាង សំណុំ រឿងបញ្ជូនតុលាការ ខេត្ត កំពង់ចាម ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់៕
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-06_122918_zps030766ff.png
មតិយោបល់