ព័ត៌មានជាតិ

បុរសម្នាក់ជាប់ខ្នោះរបស់សមត្ថកិច្ចករណីហិង្សាក្នុង…

កណ្ដាល: យុវជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរករឿងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះជាញឹកញាប់ មិនត្រឹមតែប៉ុណ្ណោះបានយកម៉ូតូរបស់ម្ដាយឪពុកខ្លួនដុតបំផ្លាញចោលទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាសង្ស័យខាងលើមានឈ្មោះ វុទ្ធី មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។

ចំណែកជនរងគ្រោះឈ្មោះ ប៊ិន វណ្ណា ភេទ ស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ។ សង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិកើតហេតុខាងលើ ។ ចំណែកសម្ភារះខូចខាតមាន៖ ម៉ូតូ១គ្រឿង និងចំណីសត្វជ្រូក៥បាវ ។
តាមការបំភ្លឺរបស់ឪពុកម្ដាយយុវជនសង្ស័យបានឲ្យដឹងថា កន្លងមកយុវជនសង្ស៏យជាកូនបង្កើតរបស់ជនរងគ្រោះ តែងបានបង្ករហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ដូចជា៖ ចាន ឆ្នាំង វិទ្យុ ទូរទស្សន៍…ជាដើម និងពុំស្ដាប់ការអប់រំទូន្មានរបស់ឪពុកម្ដាយទេ ។ លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ជនសង្ស័យឈ្មោះ វុទ្ធី មករា បានរអ៊ូរទាំក្នុងផ្ទះនិងបានយករករឿងឪពុកម្ដាយ និងបានយកចំណីសត្វជ្រូកចំនួន៥បាវ ទៅបោះចោលក្នុងទឹកព្រែក មិនត្រឹមតែប៉ុណ្ណោះបានយកកូនកាំបិត គប់ជញ្ជាំងផ្ទះទៀត ហើយមកដល់វេលាម៉ោង២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យរូបនេះ បានយកម៉ូតូរបស់ឪពុកម្ដាយ១គ្រឿង ដុតបំផ្លាញចោលខូចខាតទាំងស្រុង ដេលជាហេតុធ្វើឲ្យរូបគាត់ជាម្ដាយឪពុកទ្រាំនឹងទង្វើបស់កូនពុំបាន ក៏សម្រេចចិត្ដប្ដឹងសមត្ថកិច្ចនគរបាលស្រុក ឲ្យធ្វើការចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ចនគរបាលស្រុកទទួលបានពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះជាម្ដាយរួចមក ភ្លាមនោះនគរបាលជំនាញស្រុកកោះធំ បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការចាប់ខ្លួនយុវជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យ តេស្ដទឹកនោម ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) ៕

មតិយោបល់