ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវគេសម្លាប់យកប្លុងចោលក្នុងដីក្រុមហ៊ុនឆៃណាគ្រីតខស់

ព្រះវិហារ: លោកអធិការស្រុករវៀង បានប្រាប់ Post News ថា នៅវេលាម៉ោង១២ និង៥នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ មានករណីឃាតកម្ម នៅចំណុចព្រៃវេង ក្នុងដីក្រុមហ៊ុនឆៃណាគ្រីតខស់ ក្នុងភូមិត្រពាំង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ ហៀង ភាព ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ចំពោះករណីឃាតកម្មខាងលើ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់