ព័ត៌មានជាតិ

អុញនោះ! បង្ក្រាបស្រីស្អាតជាច្រើននាក់ដកហូតបៀរ៤០ហ៊ូ និងលុយមួយចំនួនធំ!

ភ្នំពេញ: នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន១១នាក់ ពាក់ពន្ធ័នឹងករណីបើកលេងល្បែងស៊ីសង (លេងបៀរ) ដោយធ្វើការដកហូតបានបៀរជាច្រើនហ៊ូផងដែរ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងផងដែរថា ជនសង្ស័យទាំង១១នាក់ ដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ហេង មាស ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោង ពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី២ឈ្មោះ សុ ជាតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ,ទី៣ឈ្មោះ លី សា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក
,ទី៤ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ,ទី៥ឈ្មោះ លឹម ចេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ,ទី៦-ឈ្មោះ លឹម គឹមឡេង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,ទី៧ឈ្មោះ ខាន់ ចាន់ធឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២០៤ ផ្លូវ៥៩៨ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ,ទី៨-ឈ្មោះ ហ៊ុន សុផា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ,ទី៩-ឈ្មោះ ប៉ាវ ស្រីលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី១០ឈ្មោះ ឈឹម វាសនា ប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១ដេ ភូមិគោកឃ្លាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី១១-ឈ្មោះ ហែម ឧត្ដម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣បេ ផ្លូវ៣៣៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន បៀរចំនួន៤០ហ៊ូ , កម្រាលចំនួន២ , ប្រាក់ដុល្លារចំនួន១,២៦៦ដុល្លា , ប្រាក់រៀលចំនួន២,៥២៣,០០០ រៀល និងទូរសព្ទដៃចំនួន១០គ្រឿង ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុច ខាងលើ មានមនុស្សចំនួន១ក្រុមកំពុងនាំគ្នាលេងបៀរ និងដោយមានការឯកភាពពីលោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ក់ ហុង បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែងនៅចំណុចខាងលើ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ហើយបច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្តទៀត។

មតិយោបល់