បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ផលិតផលទំនិញនៅផ្សារអូរបីជាន់ និងតាមបណ្តាផ្ទះលក់ទំនិញ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៤៤.៨៨ គីឡូក្រាម រួមមាន៖
– ទឹកក្រូចកំប៉ុងចម្រុះ ចំនួន ១១០កំប៉ុង ស្មើនឹង ២៨.៣៣លីត្រ
– កាហ្វេកំប៉ុង ចំនួន ៦កំប៉ុង ស្មើនឹង ១.៥០លីត្រ
– ភេសជ្ជៈដប ចំនួន ២៨ដប ស្មើនឹង ១១.១៤លីត្រ
– ទឹកដោះគោ មានចំនួន ៣កំប៉ុង និង៤ដប ស្មើនឹង ២.៤៦គីឡូក្រាម
– យ៉ាអ៊ួ ចំនួន ៥ដប ស្មើនឹង ០.៧៥លីត្រ
– កំទេចមី ចំនួន ២១កញ្ចប់ ស្មើនឹង ០.៧០គីឡូក្រាម ៕
មតិយោបល់