បរទេសៈ សម្រាប់អ្នកដែលមិនទាន់មាន ឬចង់បានកូននោះ ប្របាកជាចង់ដឹងថា តើគួរតែរួមភេទរបៀបណា ទើបអាចឲ្យឆាប់មានកូន? ហេតុដូចនេះ យើងសូមធ្វើការណែនាំឲ្យអ្នក អនុវត្តតិចនិចរួមភេទដ៏ឆ្លាតវៃមួយចំនួន ដូចខាងក្រោម៖
បង្កើនភាពរីករាយៈ ខណៈដែលកំពុងតែរួមភេទ អ្នកគួរបង្កើតបរិយាកាស សប្បាយៗជាមួយនឹងដៃគូ ព្រោះការរួមភេទដោយក្តីរីករាយ អាចជួយបង្កើនឱកាស នៃការមានផ្ទៃពោះបាន។
ជៀសវាងការប្រើតិចនិចដដែលៗ: អំទ្បុងពេលខាងបុរសចេញទឹកកាមនោះ មានន័យថា មេជីវិតឈ្មោល នឹងហែលចូលទៅក្នុងមាត់ស្បូន ឆ្ពោះទៅកាន់បំពង់ដៃស្បូន ដោយមិនខ្វល់ថា អ្នកប្រើក្បាច់រួមភេទ យ៉ាងណានោះទេ។ ហេតុដូចនេះ មិនត្រូវខ្មាស់អៀន ក្នុងការសាកល្បងតិចនិចរួមភេទថ្មីឡើយ។
គួររួមភេទឲ្យបានញឹកញាប់ៈ មិនត្រូវគិតថា ការរួមភេទញឹកញាប់ អាចបណ្ដាលឲ្យចំនួនមេជីវិតឈ្មោល របស់បុរសថយចុះនោះទេ ព្រោះជាលទ្ធផល អាចធ្វើឲ្យអ្នកបាត់បង់ឱកាស ក្នុងការមានផ្ទៃពោះ ជាមិនខាន។
ជៀសវាងប្រើទឹករំអិលៈ តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា ទឹករំអិល អាចប៉ះពាល់ដល់ ចលនារបស់មេជីវិតឈ្មោល ដែលធ្វើឲ្យវា កាន់តែពិបាកហែល ទៅរកមេជីវិតញី៕
មតិយោបល់