ភ្នំពេញៈ បុរសម្នាក់បានវាយគេប្លន់ម៉ូតូបានសម្រេច តែត្រូវម្ចាស់គេបានចុចតេឡេបញ្ឈប់ហើយត្រូវប្រជាពលរដ្ឋនៅក្បែរព្រួតវាយទ្រោមខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះលី គឹមហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
រីជនរងគ្រោះមានឈ្មោះ កឹម ផល ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកម៉ូតូដែលជនសង្ស័យជិះហើយរលត់វិញនោះ ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FX 5282។
ប្រភពត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែល៦និង៣០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យបានឲ្យគាត់ឌុបពីម្តុំស្តុបដេអិន ផ្លូវកម្ពុជាក្រោយ ខណ្ឌទួលគោកទៅកន្លែងកើតហេតុខាងលើដោយតំលៃ២ម៉ឺនរៀលហើយជនសង្ស័យបានឲ្យគាត់ឌុបវាងផ្លូវរហូតដល់សង្កាត់ភ្នំពេញថ្មី ហើយចេញពីភ្នំពេញថ្មីបានបត់ទៅកន្លែងកើតហេតុលុះមកដល់ទីតាំងខាងលើ ជនសង្ស័យបានឲ្យគាត់ឈប់ហើយវានិយាយទូរសព្ទ ស្រាប់តែនិយាយរួចក៏វាយគាត់ឲ្យមានរបួសហើយវាបានជិះម៉ូតូរបស់គាត់ចេញបានប្រហែល៥០ម៉ែត្រគាត់ក៏បានយកតេឡេចុចបញ្ឈប់ម៉ូតូតែម្តង ខណៈនោះជនសង្ស័យទុកចោលហើយបានរត់គេចខ្លួនបានបន្តិចគាត់ក៏ស្រែកថាចោរៗ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋនៅក្បែនោះជួយស្ទាក់និងព្រួតវាយឡើងទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះបានពាក់ពាក្យបណ្តឹង តែដោយហេតុជនសង្ស័មានស្ថានភាពធ្ងន់ធ្ងរទើបសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរងចាំការសាកសួរដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់