ព័ត៌មានជាតិ

ចប់ហើយ! អ្នករត់កង់បីម្នាក់ ត្រូវស្រ្តីខ្មែរមានប្ដីជនជាតិបរទេស ចោទប្រកាន់ថាផ្សំគំនិតជាមួយចោរ

ភ្នំពេញ: កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវកែវចន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
មានករណីស្ត្រីម្នាក់ជាភ្ញៀវជិះកង់បី បានចោទប្រកាន់បុរសជាអ្នករត់កង់បីឥណ្ឌាថា ចង់ធ្វើស៊ីទូរស័ព្ទដៃរបស់ប្តីគាត់ជាជនជាតិបរទេស ។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើកម៉ូតូមួយគ្រឿងម៉ាកកង់បីឥណ្ឌា ពណ៌សពាក់ស្លាកលេខព្រៃវែង1P-696តាមបណ្តោយផ្លូវកែវចន្តាមកដល់ខុនដូនមេគង្គ ស្រាប់តែមានស្ត្រីខ្មែរម្នាក់ និងប្តីជាជនជាតិបរទេស បានចោទប្រកាន់ទៅអ្នករត់កង់បីថា ផ្សំគំនិតគ្នាជាមួយជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទដៃពីប្តីរបស់គាត់ ទើបប្រពន្ធជនរងគ្រោះឲ្យអ្នករត់ម៉ូតូកង់បីទូរស័ព្ទ ហៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារមកជួយអន្តរាគមន៍។ យោងតាមប្រភពព័ត៌មានពីបុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាបានឲ្យដឹងថា គាត់បានដឹកភ្ញៀវ២នាក់ប្តីប្រពន្ធជិះបានពាក់កណ្តាលផ្លូវ ត្រូវបានជនសង្ស័យឆក់ទូរស័ព្ទដៃបានសម្រេច ហើយជនរងគ្រោះដែលជិះកង់បីបានឲ្យខ្ញុំបើកទៅខុនដូរតែម្តង គាត់មិនបានផ្សំគំនិតនឹងជនសង្ស័យទេ។

ក្រោយពេលកើតហេតុខាងស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការណែនាំអ្នករត់កង់បីបញ្ចប់រឿង៕

មតិយោបល់