ព័ត៌មានជាតិ

ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅការដ្ឋានសំណង់បុរីប៉េងហួត ខណ្ឌច្បារអំពៅ ករណី….

ភ្នំពេញ: នៅវេលាម៉ោង០១ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទី១-ឈ្មោះ ផេង តេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទី២-ឈ្មោះហ៊ាងថានីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងទី៣-ឈ្មោះស៊ុ ដាំ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង០៣នាក់ ស្នាក់នៅទីតាំងខាងលើ។

ដកហូតបានវត្ថុតាងមាន ៖
-ឧបករណ៍ជក់គ្រឿងញៀន០១កំប្លេ
-ដែកកេះ០៦។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់