ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបើករអិលកង់ ចំស្រ្តីម្នាក់ដួលបោកក្បាលរបួសធ្ងន់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងកង់ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទីល្ងាច នៅលើផ្លូវជាតិលេខ២១ ត្រង់ចំណុចលើស្ពានព្រែកទីវ ទី៦៦ ស្ថិតនៅក្នុងភូមិ កោះទៀវ ក ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះបណ្ដើរកង់ឈ្មោះ គង់ លាង ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-8806 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់) បើកបរមានល្បឿនលឿន លុះមកដល់ចំណុចកើតហេតុលើស្ពាន បាឡេ រអិលកង់ ទៅប៉ះជនរងគ្រោះកំពង់បណ្ដើរកង់ដឹកផ្លែចេកយកទៅលក់នៅផ្សារ បណ្ដាលធ្វើឲ្យដួលបោកក្បាលទៅលើស្ពានតែម្ដង។
ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាល នៅប្រទេសវៀតណាម។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្ដិ៍និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចនាំយកមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋានដើម្បីបន្តចាត់ការតាមនិតីវិធី៕

មតិយោបល់