ភ្នំពេញៈ សំណង់គ្រោងដែករបស់អាជីវករចិនមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សាងសង់ពុំមានសំការអនុញ្ញាតច្បាប់ ជាសំណង់គ្មានគុណភាព ទើបឡើងជាគ្រោង បាក់បែកបេតុងជាបណ្តើរៗ ហើយក្រោយពីអាជ្ញាធរ ចុះទៅធ្វើការអប់រំ ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន តែមិនស្តាប់ នៅតែបន្តលួចធ្វើដដែល ហាមច្រើនលើកមកហើយ ពុំស្តាប់ មកដល់វេលាម៉ោង៣រសៀលថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៩នេះ ទៅពិនិត្យមើល ឃើញកំពុងលួចសាងសង់ដដែល ត្រូវបានអាជ្ញាធរ ខណ្ឌសង្កាត់ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងចម្រុះចុះទៅដកហូតសម្ភារៈ ។
តាមអាជ្ញាធរខណ្ឌ បានឲ្យដឹងថា សំណង់គ្រោងដែកខាងលើ ជារបស់ជនជាតិចិន សង់លើផ្ទៃដីទំហំគ្រោងដែក ១៦០០ម៉ែត្រការ៉េ ឃើញជាក់ស្តែង សំណង មិនត្រឹមតែអត់ច្បាប់ សង់គ្មានគុណភាណ សរស ប្រើចាប់តាកេ បន្ទើតលើបេតុង ឡើងជាគ្រោង ដែកស្តើង តូច ដល់ទំហំទ្រង់ទ្រាយធំ ប្រឈម ហារនិភ័យ ហើយកន្លងមកអាជ្ញាធរសង្កាត់ ហាម៤ដង តែមិនស្តាប់ អាជ្ញាធរ មកដល់រសៀលថ្ងៃទី១០ ខែកក្កដានេះ ចុះទៅពិនិត្យមើល កំពុងតែលួចសាងសង់ដដែល ទើបអាជ្ញាធរ សង្កាត់ ខណ្ឌ កម្លាំងចម្រុះ ចុះទៅដកហូតសម្ភារៈ ជាបណ្តោះអាសន្ន ៕
មតិយោបល់