ភ្នំពេញៈ តាមសេក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនីតិជន បានចុះធ្វើការឃាត់ខ្លួនក្មេងៗដើរទុំទាន តាមសួនច្បារស្តុបផ្សារដើមគរ និងបន្តឃាត់ខ្លួនស្ត្រីចំនួន៤នាក់យកមកធ្វើការសាកសួរ ក្រោយពីសង្ស័យថា ពាក់ពន្ធ័នឹងការកេងប្រវ័ញ្ចពលកម្មលើកុមារទាំងនោះ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយសួនច្បារស្តុបផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
មតិយោបល់