ភ្នំពេញៈ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតទីក្រុងភ្នំពេញ និងសាខាកាំកុងត្រូលទាំង៨ក្នុងរាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ អូរឫស្សី ផ្សារជម្ពូវ័ន ផ្សារសេនជូរីផ្លាហ្សា បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ក្នុងនោះមន្រ្តីកាំកុងត្រូល បានយកគំរូ ៨៤ គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវជាដើម ។ បានពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំអំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជាពិសេសសផ្តោតទៅលើ ម៉ាស់ ជែល អាល់កុល ។
លទ្ធផលដែលបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតរួមមាន៖
១/ម្ទេសប្លោក ទម្ងន់៥,៥គីឡូក្រាម
២/នំបាញ់ឌុក ទម្ងន់ ៤,៤គីឡីក្រាម
៣/ស្ពៃជើងទាទម្ងន់ ៤ គីឡូក្រា។
ចំពោះទំនិញទាំងអស់នេះត្រូវបានដកហូតយកមកបំផ្លាញចោលនៅនឹងកន្លែងទៅតាមនីតិវិធី៕
មតិយោបល់