ព័ត៌មានជាតិ

ផ្ទះរបស់ម្ចាស់ជាក្រុមតន្ត្រីសម័យឆេះគ្មានសល់នៅស្រុកព្រៃនប់

ព្រះសីហនុ: ផ្ទះបាយមួយខ្នងដែលមានម្ចាស់ជាក្រុមតន្ត្រីសម័យស្ថិត នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ត្រូវបានបំផ្លាញដោយអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទី រសៀល ថ្ងៃទី០២​ កុម្ភះ ឆ្នាំ២០១៩នេះ។
តាមសមត្ថកិច្ចបានឲ្យដឹងថាទោះបីមានការអន្តរាគមន៍ភ្លាមៗពីរថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកព្រៃនប់យ៉ាងណាក្តី ក៍មិនអាចសង្គ្រោះបាន100%ដែរ ព្រោះការឆាបឆេះមានកម្រិតខ្ពស់ ។
ផ្ទះបាយដែលត្រូវអគ្គីភយ័ឆាបឆេះនេះសង់ពីឈើប្រកស័ង្កសីទំហ៊ំ9×4 ម៉ែត្រ ម្ចាស់ឈ្មោះសួន ញ៉ាញ់ ភេទប្រុស អាយុ53ឆ្នាំ។
ក្នុងករណីនេះសមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ទំនងជាកើតឡើងបណ្តាលមកពីទុស្សេរខ្សែភ្លើង និងថាក្រៅពីខូចខាតទ្រព្យសម្បត្តិ មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

មតិយោបល់