ព័ត៌មានជាតិ

ឥទ្ធិពលថ្នាំញៀនធ្វើឱ្យមនុស្សគ្រប់គ្រងសតិខ្លួនឯងលែងបាន!

ភំ្នពេញ: ជនបែកថ្នាំប្រុសស្រី២នាក់អុកឡុកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យធ្វើឱ្យសមត្ថកិច្ចវិលមុខនិងទប់សំណើចលែងបានជាមួយនឹងពាក្យសម្តីយកជាការមិនកើតរបស់នារីបែកថ្នាំ ខណ:ពួកគេទាំង២បានជួបគ្នានៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដោយសមត្ថកិច្ចវិលមុខនិងជនបែកថ្នាំប្រុសស្រី២នាក់។

ជនបែកថ្នាំទី១ឈ្មោះ ជួន ស៊ុណាត ហៅ អាម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅ ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអ្នកជិតខាងប្តឹងឱ្យសមត្ថកិច្ចយកមកអប់រំ ដោយជនខាងលើ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពួកគាត់។

ដោយឡែកនារីម្នាក់ បានជិះម៉ូតូឌុបសំដៅចូលមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ អុកឡុកនិងនិយាយផ្តេសផ្តាសយកសាច់ការមិនបាន ធ្វើឱ្យសមត្ថកិច្ចឈឺក្បាលនិងទប់សំណើចស្ទើរតែលែងបាន ខណ:ពេលដែលពួកគេទាំង២នាក់បានមកជួបមុខគ្នានៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។ នារីដែលបែកថ្នាំខាងលើនេះឈ្មោះ យ៉ា ដាណូ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំក្បាលថ្នល់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ននារីបែកថ្នាំខាងលើត្រូវបានលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបញ្ជូនទៅអប់រំនិងកែប្រែនៅមជ្ឈមណ្ឌលសង្គមកិច្ច៕

 

មតិយោបល់