ព័ត៌មានបច្ចេកវិទ្យា

ចង់ចម្លង Webpage លើ iPhone ទុកមើល មានតែវិធីនេះទេ! ស្រួល

ការសិក្សាស្រាវជ្រាវ ឬចូលអានព័ត៌មានលើអនឡាញតាមទូរសព្ទដៃ គឺតែងតែទាមទារឱ្យលោកអ្នកភ្ជាប់បណ្តាញ អិុនធើណែត។ ពេលខ្លះ លោកអ្នកប្រហែលជាមិនចង់រាល់លើកដែលបើកចូលទៅកាន់ទំព័រវ៉ិបសាយ (webpage) ណាមួយ ខ្លួនត្រូវភ្ជាប់អិុនធើណែតរហូតនោះទេ ឬក៏ចង់ចម្លងវាទុកមើលពេលក្រោយជាដើម។ បើដូច្នេះមែន ដំណោះស្រាយងាយស្រួល និងល្អបំផុតគឺ បំប្លែងទំព័រទាំងនោះទៅជាឯកសារប្រភេទ PDF ដែលវិធីនេះ ត្រូវបានផ្តល់សម្រាប់ iPhone និង iPad តាមរយ: iOS ចាប់បីជំនាន់ 9 មកម្លេះ។

របៀបអនុវត្ត៖

១- ជាដំបូង សូមបើកកម្មវិធី Safari លើ iPhone ឬ iPad របស់លោកអ្នក
២- បន្ទាប់មក ចូលទៅកាន់ Webpage ដែលខ្លួនចង់ចម្លងទុក រួចចុចលើប៊ូតុង Share (រូបចតុកោណមានសញ្ញាព្រួញឡើងលើ)
៣- បន្ទាប់មកទៀត អូសមឺនុយរូបតាងកម្មវិធីពីស្តាំមកឆ្វេង នោះលោកអ្នកនឹងឃើញរូបតាងកម្មវិធី Save PDF to iBooks
៤- សូមចុចលើរូបនោះ ហើយវានឹងចាប់ផ្តើមបំប្លែង Webpage របស់លោកអ្នក ទៅជា PDF និងចម្លងចូលក្នុងកម្មវិធី iBooks ភ្លាមៗតែម្តង។

៥- បន្ទាប់មក វានឹងលោតចូលកម្មវិធី iBooks ហើយលោកអ្នកអាចបើក Webpage នោះមើល ឬអានដូចជាសៀវភៅអេឡិចត្រូនិចអីចឹងដែរ។ ដោយឡែង លោកអ្នកក៏អាចផ្ញើវាចេញទៅកាន់អ្នកដទៃតាមសារអ៉ីម៉ែលឬបោះពុម្ពជាជាសន្លឹកក្រដាសតាមម៉ាស៊ីនព្រីនឥតខ្សែផ្សេងៗបានទៀតផង៕

អត្ថបទ: សេង, ប្រភព: cultomac

មតិយោបល់