ដោយយោងតាមទិន្នន័យចេញពីបេសកកម្ម អ.ស.ប នៅស៊ូដង់ខាងត្បូងថា ចំនួន ជនស៊ីវិលដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅកន្លែងការការពាររបស់អ.ស.ប នៅទូទាំងប្រទេសស៊ូដង់ខាងត្បូង បច្ចុប្បន្នបានឡើងដល់៩៥០០០នាក់ ក្នុងនោះជាង៣០.០០០នាក់ នៅក្នុងរដ្ឋធានីជូបា (Juba) ។
លោក ស្តេបបោន ឌូហ្សារិច បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយដោយ សង្ខេបនៅ អ.ស.ប ថា ទិន្នន័យយ៉ាងច្រើនបែបនេះដែល គេទទួលបាន ចាប់តាំងពីការកើតមាន ឡើងនូវវិបត្តិជាបន្តបន្ទាប់ កាលពីពាក់កណ្តាលខែធ្នូកន្លងមកនេះ ។
លោកបាននិយាយថា មនុស្សប្រមាណ៣០.០០០នាក់ គឺស្ថិតនៅជំរុំ អ.ស.ប ក្នុងរដ្ឋធានី ជូបា ប្រមាណ៣៨.០០០នាក់ នៅមូលដ្ឋាន ប៊េនទូ (Bentiu) ប្រមាណ១៨.០០០នាក់ នៅម៉ាឡា ហ្កាល់ ហើយនឹងនៅសេសសល់ប៉ុន្មានទៀត នៅក្នុងទីប្រជុំជននានាទូទាំងប្រទេស ៕
មតិយោបល់