កំពង់ចាមៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចបានបញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តហើយ។ បុរសពោះម៉ាយម្នាក់ឈ្មោះ កុយ ចាន់នី អាយុ៥៤ឆ្នាំ នៅភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដោយសារតែដាច់ចំណីយូរជូរមាត់ដូចគេញៀនបារី បានប្រើល្បិចលួងលោមក្មេងស្រីអាយុ១០ឆ្នាំ នាំយកទៅរំលោភសេពសន្ថវៈរហូតបានសម្រេច។
សមត្ថបានបញ្ជាក់ថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ឧសភា ត្រង់ចំណុចចភូមិសាស្ត្រឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ បានកើតមានអំពើរំលោភសេពសន្ថវៈ ដែលបង្កឡើងដោយបុរសពោះម៉ាយខាងលើបានប្រើល្បិចនាំក្មេងស្រីអាយុ១០ឆ្នាំចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង ហើយបុរសនេះបានឲ្យលុយមកក្មេងរងគ្រោះចំនួន២០០០រៀល ក្នុងពេលដែលម្តាយឪពុកមិននៅផ្ទះនោះ។ រហូតមដល់វេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២១ឧសភា ប៉ុស្តិ៍រដ្ឋបាលឃុំព្រែកពោធិ៍បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយ របស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើបុរសឈ្មោះ ចាន់ នី រស់នៅឃុំស្រុកជាមួយគ្នាថា បានចាប់កូនស្រីរបស់គាត់រំលោភសេពសន្ថវៈ រហូតបានសំរេច។ រហូតមដល់ព្រឹកថ្ងៃទី២២ឧសភា សមត្ថកិច្ចបានហៅជនសង្ស័យមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ហើយក៏បានឃាត់ខ្លួនតែម្តងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត។
ផ្អែកតាមបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២០ឧសភា គឺតាមសាក្សីបានបំភ្លឺថាបានឃើញជនសង្ស័យខាងលើឌុបកូនស្រីគាត់ ចេញពីព្រៃទួលមួយកន្លែងនៅខាងមុខវត្តព្រែកពោធិ៍។ ក្រោយពីបានស្តាប់ឮដូច្នេះ ម្តាយហៅកូនស្រីមកកាន់មន្ទីរពេទ្យស្រុកស្រីសន្ធរឲ្យគ្រូពេទ្យ ពិនិត្យ ហើយកូនស្រីបាននិយាយប្រាប់ពីរឿងហេតុថា ជនសង្ស័យគឺបានចាប់រំលោភនាងបានសម្រេចរហូតដល់ទៅ៣ដងកាលពីថ្ងៃទី១៩ឧសភា២០១៦។
បុរសពោះម៉ាយខាងលើនោះទើបតែលែងប្រពន្ធបាន កន្លះខែទេ ដោយបានធ្លាប់មកធ្វើជាងផ្ទះក្បែរនឹងផ្ទះរបស់ក្មេងស្រីរងគ្រោះ ថែមទាំងបានធ្លាប់ឲ្យលុយចាយទៀត។ តាមរបាយការណ៍បុរសនេះមិនបានឆ្លើយសារភាពនោះទេ តែក្មេងស្រីរងគ្រោះក៏បានឆ្លើយរឿងពិតដែរ និងមានការពិនិត្យកោសល្យវិច័យពីមន្ទីរពេទ្យទៀត រហូតដល់រសៀលថ្ងៃទី២៣ឧសភានេះ ជនសង្ស័យកំពុងតែស្ថិតក្នុងការសួរនាំពីមន្ត្រីតុលាការខេត្ត៕
មតិយោបល់