អ៊ីតាលី៖ ខ្សែបម្រើក្លិប AC Milan កីឡាករ Kaka មានបំណងចង់បន្តលេងនៅពហុកីឡដ្ឋាន San Siro នៅរដូវកាលក្រោយ។
កីឡាករ Kaka បានចាប់ផ្តើមចូលលេង ឲ្យ AC Milan សារជាថ្មី នៅឆ្នាំ ២០១៣ បន្ទាប់ពីចាកចេញពីក្លិប Real Madrid ។ នៅពេលអនាគត់សម្រាប់ក្លិប នេះគេកំពុងសំឡឹងមើលឃើញភាពជោគជ័យ តែ ទោះយ៉ាងណា AC Milan មិនត្រូវបានគេរំពឹងថា នឹងមិនអាចលេងក្នុងក្របខណ្ឌ European នៅរដូវកាលក្រោយ ហើយ ប្រាកដណាស់ នឹងមិនបង្ហាញខ្លួនលេងក្នុងក្របខណ្ឌ Champions League ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Kaka បានបើកប្រអប់ សម្រាប់ការជ្រើសរើស ដោយដឹងសខ្មៅ ថាគួរតែបន្តឬចេញ នៅសប្តាហ៍ក្រោយ។
កីឡាករ បានប្រាប់ដល់ Rai3 ថា “តើខ្ញុំគួរតែនៅ Milan ? ពិតណាស់ គឺនៅតែស្មោះត្រង់ជាមួយនឹងក្លិប” ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបន្តថា ខ្ញុំចង់លេងជាច្រើនឆ្នាំទៀត ក៏ប៉ុន្តែ វាគឺអាស្រ័យលើការសម្រេចចិត្តរបស់ក្លិបតែប៉ុណ្ណោះ ។ខ្ញុំនៅតែរីករាយលេង បាល់ទាត់ ជាមួយនឹងក្លិប និង នៅតែមានអ្វីជាច្រើនសន្ធឹកសន្ធាប់ផ្តល់ឲ្យក្លិប៕
មតិយោបល់