ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី ធាង ឡេង អធិការស្រុកវាលវែង បានប្រាប់ Post News ថា មានករណីប្រទះឃើញសពបុរសចំណាស់ម្នាក់ ចងកសម្លាប់ខ្លួន ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣ និង៥៣នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចត្រោយម្ខាងកន្ទុយដីចម្ការក្រូចពោធិ៍សាត់ របស់ឈ្មោះ សាន ស្ថិតក្នុងភូមិថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ សឿន ហៅចិន ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែឆ្នាំដដែល ជនរងគ្រោះបានរត់ចេញពីផ្ទះ ដោយសារមានជំងឺសរសៃប្រសាទ តែងតែរត់ចូលព្រៃ ហើយស្រែកថា គេដេញបាញ់គាត់ រហូតលុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះយកអាវរបស់ខ្លួនចងក សម្លាប់ខ្លួននៅនឹងមែកដើមខ្មូច។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប្រជាការពារភូមិ ព្រមទាំងប្រពន្ធកូនរបស់ជនរងគ្រោះ បានចុះទៅដល់កន្លែង ធ្វើការពិនិត្យលើរូបរាងសព ឃើញថាសពពិតជាស្លាប់ ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួន ពិតប្រាកដមែន ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់