ព័ត៌មានជាតិ

ក្រុមចោរគាស់ផ្ទះយ៉ាងសកម្មនិងជួញដូរគ្រឿងញៀន៦នាក់ ជាប់ក្នុងកណ្តាប់ដៃសមត្ថកិច្ចជាបន្តបន្ទាប់!

ភ្នំពេញ: ជនសង្ស័យ៦នាក់ ដែលជាប់ពាក់ព័ន្ឋករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ និងជួញដូរ ប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ពងទឹក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចុះឆ្មក់បង្ក្រាបបានជាបន្តបន្ទាប់ ដកហូតបានក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៩កញ្ចប់តូច ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៦នាក់ដែលឃាត់ខ្លួនជាប់ពាក់ព័ន្ឋនិងករណីជួញដូរប្រើប្រាស់គ្រឿងញៀន រួមទាំងគាស់ផ្ទះប្រជាពលរដ្ឋនៅពេលយប់យ៉ាងសកម្មខាងលើ ទី១ឈ្មោះ ញឹម សំអុល អាយុ៣០ឆ្នាំ មុខរបរកសិករ (ជាអ្នកជួញដូគ្រឿងញៀន ),ទី២ឈ្មោះ សុំ សុវណ្ណី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី៣ ឈ្មោះ អុក វុទ្ធី អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប អ្នកទាំង៣ស្នាក់នៅភូមិកើតហេតុខាងលើ និងមុខសញ្ញាគាស់ផ្ទះ ,ទី៤ឈ្មោះ ឆុង ចំណាប់ អាយុ២៥ឆ្នាំ មុខរបរជាងសំណង់(ប្រើប្រាស់) ,ទី៥ឈ្មោះ សាយ រត្ថា អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ (ប្រើប្រាស់)និងទី៦ឈ្មោះ វណ្ណា អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំង៣ស្នាក់នៅភូមិកោះផ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកប្រើប្រាស់គ្រឿងញៀន)។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុននិងចុះបង្ក្រាបបានជនសង្ស័យទាំង៦នាក់ខាងលើនេះគឺ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ឋនិងករណី គាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនសង្ស័យទី១ឈ្មោះ បូ សុខលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ឈ្មោះ ស្រី សុភក្ត្រា ហៅ ចិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានគាល់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិបានរួចហើយ សមត្ថកិច្ចក៏ឃាត់យកមកសាកសួរនៅព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោដើម្បីសាកសួរចម្លើយនិងស្វែងរកបក្ខពួកដែលជាប់ពាក់ព័ន្ឋជាបន្តបន្ទាប់ទៀត រហូតដល់នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលព្រហ្មខណ្ឌដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ពងទឹក ចុះទៅឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតថ្នាំញៀនចំនួន៩កញ្ចប់តូចផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងសាកសួរចម្លើយនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ពងទឹក ដើម្បីកសាងសំណុំរឿងបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្តទៅតាមផ្លូវច្បាប់៕

//youtu.be/9qEA4-vlEPw

មតិយោបល់