ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនដែលបានធ្វើសកម្មភាពឆក់ទួរសព្ទដៃ ពីជនរងគ្រោះជាជនជាតិបរទេសដែលកំពុងជិះម៉ូតូកង់បី។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើបណ្ដោយផ្លូវនរោត្តម ត្រង់ចំណុចមុខផ្សារអួឫស្សី ខណ្ឌ៧មករា ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ចៅ ចន្ថា ភេទប្រុស អាយុ ២៣ ឆ្នាំ និងទី២ ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដួនពេញ ឃាត់ខ្លួនបាននៅចំណុចមុខផ្សារអួឫស្សី ខណ្ឌ៧មករា។
តាមចម្លើយសារភាពជនសង្ស័យទាំង២នាក់ ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះដែលជាជនបរទេសពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ កំពុងធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់